٥٠

(ហើយចូរអ្នករំលឹក) នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកក្រាបស៊ូជូតចំពោះព្យាការីអាហ្ទាំ។ ពេលនោះ ពួកគេទាំងអស់ក៏បានស៊ូជូត លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអម្បូរជិនដោយវាបានងាកចេញពីការប្រតិបត្តិតាមបទបញ្ជានៃព្រះជាម្ចាស់របស់វា។ ដូច្នេះ តើពួកអ្នក(ឱមនុស្សទាំងឡាយ)យកវា និងកូនចៅរបស់វាធ្វើជាអ្នកគាំពារក្រៅពីយើងឬ ខណៈដែលពួកវាគឺជាសត្រូវរបស់ពួកអ្នកនោះ? ការជំនួសបែបនេះ គឺអាក្រក់បំផុតសម្រាប់ពួកដែលបំពាន។

រ៉ូវ៉ាដ (២០២៥)

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ “ចូរពួកអ្នកក្រាបស៊ូជូតចំពោះព្យាការីអាហ្ទាំ ជាការស៊ូជូតស្វាគមន៍(ចំពោះគេ)”។ ពេលនោះ ពួកគេទាំងអស់ក៏បានក្រាបស៊ូជូតចំពោះគេ ដោយអនុវត្តតាមបទបញ្ជានៃម្ចាស់របស់ពួកគេ លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលស្ថិតក្នុងចំណោមពួកជិន និងមិនស្ថិតក្នុងចំណោមពួកម៉ាឡាអ៊ីកាត់នោះទេ ដោយវាបានបដិសេធ និងក្រអឺតក្រទមមិនព្រមស៊ូជូត(ចំពោះព្យាការីអាហ្ទាំ)ឡើយ និងបានងាកចេញពីការប្រតិបត្តិតាមម្ចាស់របស់វា។ ដូច្នេះ តើពួកអ្នក(ឱមនុស្សទាំងឡាយ)យកវា(អ៊ីព្លីស) និងកូនចៅរបស់វាធ្វើជាអ្នកគាំពារក្រៅពីយើងឬ ខណៈដែលពួកវាគឹជាសត្រូវរបស់ពួកអ្នកនោះ? ដូច្នេះ តើពួកអ្នកនឹងយកសត្រូវរបស់ពួកអ្នកធ្វើជាអ្នកគាំពារចំពោះពួកអ្នកយ៉ាងដូចម្ដេចទៅ? ហើយទង្វើរបស់ពួកបំពានដែលយកស្ហៃតនធ្វើជាអ្នកគាំពារសម្រាប់ពួកគេជំនួសអល់ឡោះជាម្ចាស់នោះ គឺអាក្រក់បំផុត។

CACCO អធិប្បាយសង្ខេប (២០២៤)

ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូល ទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ “ចូរពួកអ្នកស៊ូជូតចំពោះអាដាំ” ពេល នោះពួកគេបានស៊ូជូត លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលស្ថិតក្នុង ចំណោមពួកជិន ដែលវាបានល្មើសនឹងបទបញ្ជា នៃម្ចាស់របស់វា ។ តើពួកអ្នកយកវានិងកូនចៅរបស់វាធ្វើជាអ្នកគាំពារក្រៅពីយើង ខណៈដែលពួកវាជាសត្រូវចំពោះពួកអ្នកឬ? ហើយពួកបំពានដែល គោរពស្ហៃតនជំនួសយើងនោះគឺអាក្រក់បំផុត។

អះម៉ាត់ យ៉ះយ៉ា (២០១១)

គន្លឹះ៖ សាកល្បងរុករកជាមួយctrlK

1អាល់ហ្វាតីហះ
2អាល់បាក៏រ៉ោះ
3អាលីអ៊ិមរ៉ន
4អាន់នីសាក
5អាល់ម៉ាអ៊ីដះ
6អាល់អាន់អាម
7អាល់អាក់រ៉ហ្វ
8អាល់អាន់ហ្វាល
9អាត់តាវបះ
10យូនូស
11ហ៊ូទ
12យូសុហ្វ
13អាល់រ៉ក់ទ៍
14អ៊ីព្រហ៊ីម
15អាល់ហ៊ីជ្ជរ៍
16អាន់ណះល៍
17អាល់អ៊ិសរ៉ក
18អាល់កះហ្វី
19ម៉ារយ៉ាំ
20តហា
21អាល់អាន់ពីយ៉ាក
22អាល់ហាជ្ជ
23អាល់មុមីនូន
24អាន់នួរ
25អាល់ហ្វួរកន
26អាស្ហស្ហូអារ៉ក
27អាន់ណាមល៍
28អាល់ក៏សស
29អាល់អាន់កាពូត
30អាររ៉ូម
31លុកម៉ាន
32អាសសាជ្ជដះ
33អាល់អះហ្សាប
34សាបាក់
35ហ្វាតៀរ
36យ៉ាស៊ីន
37អាស្សហ្វហ្វាត
38សទ
39អាសហ្សូម៉ើរ
40ហ្គហ្វៀរ
41ហ្វុសស៊ីឡាត់
42អាស្ហស្ហូរ៉
43អាសហ្សុខរុហ្វ
44អាត់ទូខន
45អាល់ជើស៊ីយ៉ះ
46អាល់អះគហ្វ
47មូហាំម៉ាត់
48អាល់ហ្វាត់ហ៍
49អាល់ហ៊ូជូរ៉ត
50គហ្វ
51អាសហ្សារីយ៉ាត
52អាត់តួរ
53អាន់ណាច់ម៍
54អាល់កម៉ើរ
55អាររ៉ោះម៉ាន
56អាល់វ៉ាគីអះ
57អាល់ហាទីដ
58អាល់មូចាឌីឡះ
59អាល់ហាស្ហរ៍
60អាល់មុមតាហាណះ
61អាសសហ្វ
62អាល់ជូមូអះ
63អាត់តាហ្គពុន
64អាល់មូណាហ្វីគូន
65អាត់តឡាក
66អាត់តះរីម
67អាល់មុលក៍
68អាល់គឡាំ
69អាល់ហាកកោះ
70អាល់ម៉ាអារិជ
71ណួហ
72អាល់ជិន
73អាល់មុសហ្សាំមិល
74អាល់មុទដាសសៀរ
75អាល់គីយ៉ាម៉ះ
76អាល់អ៊ិនសាន
77អាល់មួរសាឡាត
78អាន់ណាបាក់
79អាន់ណាហ្ស៊ីអាត
80អាបាសា
81អាត់តឹកវៀរ
82អាល់អ៊ិនហ្វីតរ
83អាល់មូតហ្វហ្វីហ្វីន
84អាល់អ៊ិនស្ហ៊ីកក
85អាល់ពូរូជ
86អាត់តរិក
87អាល់អាក់ឡា
88អាល់ហ្គស្ហីយ៉ះ
89អាល់ហ្វាច់រ៍
90អាល់បាឡាត់
91អាស្ហស្ហាំ
92អាល់ឡៃល៍
93អាត់ទូហា
94អាស្ហស្ហើរហ៍
95អាត់តីន
96អាល់អាឡឹក
97អាល់កទរ៍
98អាល់ពៃយីណះ
99អាសហ្សាល់ហ្សាឡះ
100អាល់អាទីយ៉ាត
101អាល់ករីអះ
102អាត់តាកាស៊ួរ
103អាល់អោសរ៍
104អាល់ហ៊ូម៉ាហ្សះ
105អាល់ហ្វីល
106គូរ៉ៃស្ហ
107អាល់ម៉ាអូន
108អាល់កាវសើរ
109អាល់កាហ្វីរូន
110អាន់ណោសរ៍
111អាល់ម៉ាសាដ
112អាល់អៀខ្លោស
113អាល់ហ្វាឡឹក
114អាន់ណាស
Notes placeholders

បង្កើនបទពិសោធន៍ប្រើប្រាស់ QuranKhmer!
ចាប់ផ្តើមស្វែងយល់ឥឡូវនេះ៖

0%